អាជ្ញាធររាជធានីភ្នំពេញពន្លឿនការដ្ឋានស្ថាបនាប្រព័ន្ធប្រលាយលូនានាមួយចំនួនអោយហើយនៅ ពេលឆាប់ៗនេះ ដើម្បីធានាការពារនិងកាត់បន្ថ យជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នេះបើតាមការឱ្យដឹង របស់ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

លោក ប្រធានមន្ទីរបានបញ្ជាក់ថា ក្រុមការងារជំនាញកំពុងតែពន្លឿ នការស្ថាបនា បាន  ប្រព័ន្ធប្រឡាយលូទំាង នោះ ឲ្យហើយនៅ ពេលឆាប់ៗនៅក្នុងរដូវវស្សានេះ ដើម្បីបញ្ជៀសការលិចលុងដោយជំនន់ទឹកភ្លៀង នៅក្នុងរាជធានីភ្នំពេញ។«តំបន់ខាងជើងវត្តភ្នំហើយនិងតំបន់សង្កាត់បឹងកក់១បឹងកក់២ខណ្ឌទួលគោកជាតំបន់ការដ្ឋានកំពុងសាងសងនៅឡើយមិនទាន់ហើយ នៅពេលតំបន់ទាំងពីរធ្វើហើយក៏ធូរដែរ។

ដោយឡែកតំបន់ជាយក្រុងក៏មានទីតាំងមួយចំនួនក៏បានដោះស្រាយបានក៏ប៉ុន្តែតំបន់មួយចំនួនទៀតយើងកំពុងដោះស្រាយនៅឡើយដូចតំបនផ្លូវឌួងញៀបសូឡានេះយើងកំពុងធ្វើលូនៅស្ទឹងមានជ័យមិនចប់ទេចឹងនៅពេលខាងវានឹងចប់ចឹងបានឃើញថានៅភ្លៀងមួយមេមកលិចផ្នែកខ្លះនៅសង្កាត់ស្ទឹងមានជ័យនិងសង្កាត់អូរបែកក្អមបញ្ហាយើងធ្វើប្រលាយស្ទឹងមានជ័យមិនទាន់ហើយ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់បានថ្លែងថា ចំពោះគ ម្រោងស្ថាបនាប្រព័ន្ធប្រឡាយ លូនៅតំបន់ស្ពានស្ទឹងមានជ័ យត្រូវធ្វើ ឲ្យរួចរាល់ក្នុងរយៈពេ ល២ខែទៀត រួមទំាងការពន្លឿនអភិវឌ្ឍន៍ប្រព័ន្ធប្រ លាយ លូនៅតំបន់ខាងកើត និងតំបន់ខាងត្បូងព្រលាន យន្តហោះអន្តរជា តិភ្នំពេញនេះ គឺដើម្បីបញ្ជៀសការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សា ដែលសម្រួលដល់ការរស់នៅនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា គម្រោងស្ថាបនាប្រព័ន្ធប្រឡាយលូនៅតំបន់ខាងកើត និងតំបន់ខាងត្បូងព្រលាន យន្តហោះអន្តរជាតិភ្នំពេញ មកដល់ពេលនេះ ដោយដំណាក់កាលទី១ ពីស្ពានស្ទឹងមានជ័យដល់ប្រឡាយទឹកដើម ស្លែង សម្រេចបានជាង៧៨ភាគរយ ចំណែកតំបន់៤សម្រេចបានជា ង៤ ០ភាគរយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ